ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក នៅ សុភ័ស្ស និងកញ្ញា យ៉ាន់ លីណា សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា បានចូលរួមកម្មវិធីផ្លាស់ប្តូរសកម្មភាពសម្ព័ន្ធភាពទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង នៅទីក្រុងឆុងឈីង ដោយមានការចូលរួមពីប្រតិភូ ៦ប្រទេស រួមមាន ចិន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា

 សង្គម
 ២៧ វិច្ឆិកា ២០២៤
 42
កម្មវិធីផ្លាស់ប្តូរសកម្មភាពសម្ព័ន្ធភាពទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង រៀបចំឡើងក្នុងគោលបំណងពង្រឹងការឯកភាពគ្នាបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍ និងលើកកម្ពស់រូបភាពទេសចរណ៍ក្នុងតំបន់។ ជាងនេះទៅទៀត កម្មវិធីនេះ ផ្តល់ជាឱកាសឱ្យអ្នកចូលរួមទាំងអស់ បានផ្លាស់ប្តូរមតិយោបល់ដើម្បីធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍នៅក្នុងតំបន់ និងជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃវិស័យទេសចរណ៍នៅទូទាំងប្រទេស មេគង្គ-ឡានឆាង។ សូមបញ្ជាក់ថា ប្រតិភូក្លិបអ្នកកាសែតកម្ពុជា កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងឆុងឈីង ប្រទេសចិន ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ-ឆុងឈីង ២០២៤, កម្មវិធីផ្លាស់ប្តូរសកម្មភាពសម្ព័ន្ធភាពទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង រួមនឹងទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ក្នុងទីក្រុងឈុងឈីង តបតាមការអញ្ជើញពីរដ្ឋបាលក្រុងឆុងឈីង។

អត្ថបទដោយ៖ kloem-news