រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង
លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ លោកបានបន្ថែមថា «របាយការណ៍ មួយ ចំនួន បានលើកឡើង មិន ត្រឹម ត្រូវ ។ បញ្ហា នេះ បាន បង្ក បញ្ហា ដល់ ភាគី កម្ពុជា ដោយសារ គាត់ មិនបាន ធ្វើ បែប នេះ ។ ព័ត៌មានត្រូវតែផ្អែកលើការពិត»៕ អត្ថបទដោយ៖ kloem-news