Update(ករណីផ្ទុះអាវុធ)ក្នុងការបង្ក្រាបក្រុមចោរប្លន់នៅស្រុកកំពង់សៀម, នគរបាលម្នាក់រងរបួសដោយសារក្រុមជនល្មើសបាញ់តដៃ ខណៈក្រុមជនសង្ស័យ៥នាក់ត្រូវចាប់ខ្លួន
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។
បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ក្រោយកិច្ចប្រតិបត្តិការ លោកបានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន១,០០០ដុល្លា មកប្រគល់ជូនកម្លាំង ដែលត្រូវរបួស និងក្រុមគ្រួសារផងដែរ៕ អត្ថបទដោយ៖ kloem-news