ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី៨មីនា ខួបលើកទី ១១៤ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តមបានលើកឡើងថា ទិវាសិទ្ធិនារីតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីចលនាតស៊ូដ៏ស្វិតស្វាញកន្លងមក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពលករនារីនៅប្រទេសអាឡឺម៉ង់។ ប្រធានបទសម្រាប់ការប្រារព្ធខួប១១៤ ទិវាអន្តរជាតិនារីនៅឆ្នាំនេះ មានសារៈសំខាន់និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោកនិងកម្ពុជា ដោយផ្ដោតលើការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្រី្តមានសិទ្ធិ និងសេរីភាពស្មើគ្នានឹងបុរស ហើយមិនមែនមានសិទ្ធិតែក្នុងថ្ងៃនេះទេ។ មួយវិញទៀតថ្នាក់ដឹកនាំបុរសបើមិនមានការគាំទ្រពីស្រ្តីដែលជាភរិយាទេនោះបុរស់ក៏មិនអាចជោគជ័យក្នុងភារៈកិច្ចរបស់ខ្លួនបានឡើយ។
ជាចុងក្រោយឯកឧត្តម បានសម្តែងនូវការអគុណចំពោះលោកជំទាវ យូ ស្រីលាភដែលបានជួយឧបត្ថម្ភសំពត់ចរបាប់ម្នាក់ ០១ក្បិន ដល់លោកជំទាវ លោកស្រី នាងកញ្ញា ដែលបានចូលរួមចំនួន៤០០នាក់ក្នុងកម្មវិធីនេះព្រមទាំងបានពិសានំបញ្ចុក នំប៉័ង សម្ល ប្រហើរ និងសម្លរការី ក្នុងបរិយាកាសរីករាយ និងស្និទស្នាលផងដែរ៕ អត្ថបទដោយ៖ kloem-news