ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬសមរាត្រីក្នុងរយៈពេលបីថ្ងៃ
ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវខ្មែរចំនួន ៧១ ២២០នាក់
សូមបញ្ជាក់ផងដែរថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។
អត្ថបទដោយ៖ kloem-news