និយ័តករធានារ៉ាប់រងកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងខ្នាតតូច”នៅខេត្តកំពង់ឆ្នាំង
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីផលិតផលធានារ៉ាប់រងខ្នាតតូច, ការគ្រប់គ្រងវិស័យធានារ៉ាប់រង និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជននៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ដូចជាតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងខ្នាតតូច ដែលជាផលិតផលធានារ៉ាប់រងសម្រាប់អតិថិជនដែលមានចំណូលទាប ហើយផ្តល់នូវអត្ថប្រយោជន៍ក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុនៅពេលកើតឡើងនូវហានិភ័យណាមួយ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង និងកិច្ចការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមទាំងអស់បានចូលរួមក្នុងសិក្ខាសាលានេះបានបង្ហាញការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានារ៉ាប់រងខា្នតតូច និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្ដាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាកើតឡើងដោយមិនបានដឹងមុន៕ អត្ថបទដោយ៖ kloem-news