វេទិកាចែករំលែកព័ត៌មានអំពី “បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា”

 សង្គម
 ២២ មេសា ២០២៥
 125
សណ្ឋាគារកាំបូឌីយ៉ាណា,​ ថ្ងៃអង្គារិ៍​ ទី២២​ ខែមេសា​ ឆ្នាំ២០២៥ ឆ្នាំ​ ២០២៤​ ការទូទាត់សំណងធានារ៉ាប់រងមានទំហំទឹកប្រាក់ប្រមាណ ​៩១​លានដុល្លារ នេះបេីតាមលោក​ ហ៊ុយ​ ​វ៉ាថារ៉ូ ​ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ វិស័យធានារ៉ាប់រង មានកំណេីនប្រមាណ ២១% ក្នុងមួយឆ្នាំ   លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន ៤០ កំពុងប្រតិបត្តការនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងបន្ត។ ក្នុងចំណោម៤០ ក្រុមហ៊ុននេះគឺមានក្រុមហ៊ុន ធានារ៉ាប់រងបន្ត ចំនួន១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨។ ចំពោះកម្មវិធីនេះរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា មាន ឯកឩត្តម ប៊ូ ច័ន្ទភីរ៉ូចូលរួមជាអធិបតី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

អត្ថបទដោយ៖ kloem-news