នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារ សម្រាប់រៀបចំពិធី និងគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ ក្នុងដំណើរការហាត់សម៕ អត្ថបទដោយ៖ kloem-news