ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលយកធាតុចូលបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព។
អត្ថបទដោយ៖ kloem-news