សេចក្តីប្រកាសព័ត៌មាន

 សង្គម
 ២៥ កក្កដា ២០២៥
 54
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា      សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

អត្ថបទដោយ៖ kloem-news