អ្នកនាំពាក្យក្រសួងការពារជាតិ៖ “ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥

 សង្គម
 1 ថ្ងៃមុន
 63
អ្នកនាំពាក្យក្រសួងការពារជាតិ៖ "ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។ គួររំលឹកថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើរបស់ថៃនេះ ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ"។

អត្ថបទដោយ៖ kloem-news