លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖

 សង្គម
 ២៥ តុលា ២០២៤
 77
  • សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថាស្ថិតក្នុងអត្រាកំណើន ៦,៣% គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
  • សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។

-សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។

អត្ថបទដោយ៖ kloem-news