ឯកឧត្តម លឹម រតនៈ៖ សុខទុក្ខលោកគ្រូ អ្នកគ្រូ បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋ គឺសុខទុក្ខយើងខ្ញុំទាំងអស់គ្នា
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំ ឯកឧត្តម លោកជំទាវ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ បានបើកម្មវិធី វេទិកាសាធារណៈ ស្តីពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។
ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំចូលរួមតំណាងគណៈរដ្ឋបាលស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គណៈភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់។
ឯកឧត្តម លឹម រតនៈ ប្រធានក្រុមការងារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងយក ថវិកា ព្រមទាំងឱសថ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនសមាជិកសមាជិកាដែលបានចូលរួម
ក្នុងម្នាក់ៗទទួលបាន ថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ សម្រាប់ចំនួន២០០នាក់ ។
ប្រជាការពារភូមិ៥នាក់ ថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១នាក់ៗ ។ រដ្ឋបាលឃុំ ៦នាក់ ថវិកា ២០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១នាក់ៗ ។
ដោយឡែកប្រជាពលរដ្ឋមកពីភូមិក្រាំងស្វាត ទទួលបានក្រមា១ សារ៉ុង១ ក្នុងម្នាក់ៗបន្ថែម និង បានជូនបច្ច័យដល់គណៈកម្មការវត្តបរមវេសនារាម ចំនួន ២០០.០០០រៀល ។នាឱកាសនោះដែរ ឯកឧត្តម លឹម រតនៈ និងក្រុមការងារ បានបន្តចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ១០នាក់ និងសិស្សានុសិស្សចំនួន ៣៤០នាក់ ក្នុងសាលាបឋមសិក្សាក្រាំងស្វាត ដោយលោកគ្រូអ្នកគ្រូម្នាក់ៗ គឺទទួលបាន ក្រមា១ សារ៉ុង១ វីតាមីនC(បារាំង)១ទីប និង ថវិកា ១០.០០០រៀលសិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា១កញ្ចប់ រួមមានសៀវភៅសរសេរចំនួន ៣ក្បាល និងប៊ិចចំនួន ៣ដើម ។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលតែងតែគិតគូអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយឯកឧត្តម បានមានប្រាសាសន៍ថា សុខទុក្ខលោកគ្រូ អ្នកគ្រូ បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋ គឺសុខទុក្ខយើងខ្ញុំទាំងអស់គ្នា
ក្នុងថ្ងៃដែលឯកឧត្តម លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ បន្តរដឹកនាំក្រុមការងារ រួមរំលែកទុក្ខពិធីបុណ្យសពឈ្មោះ ចាប ហឿយ ភេទប្រុស ដែលបានទទួលមរណភាពដោយសារជម្ងឺ ស្ថិតនៅក្នុងភូមិឆ្នាល់មាន់ ដោយបានឧបត្ថមបច្ច័យចំនួន ៣២០.០០០រៀល និង អង្ករ១ការ៉ុង ស្មើ៥០គីឡូក្រាម ។
និងចុះសួរសុខទុក្ខ លោក នង នឿន មេឃុំឆ្នាល់មាន់ ដោយគាត់កំពុងតែសម្រាកព្យាបាលជម្ងឺគ្រុនឈាមនៅគ្លីនិចឯកជន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួរសុខទុក្ខ និងយកថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន ជូនដល់គាត់ចំនួន ២០០.០០០រៀល ។ អត្ថបទដោយ៖ kloem-news